កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ មីនា ភ្នាក់ងារចែកចាយឱសថ KALPHARMA ដែលជាតំណាងរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេស Togo បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយផលិតផលឱសថនៅតំបន់កណ្តាលនៃប្រទេស Togo ដែលមានទីប្រជុំជនឈ្មោះ Sokodé។ ក្រុមការងាររបស់ភ្នាក់ងារចែកចាយឱសថបានចុះជួបផ្ទាល់ជាមួយគ្រូពេទ្យ និងឱសថការីក្នុងស្រុក នៅតាមបណ្តាមណ្ឌលសុខភាព ឱសថស្ថាន និងនៅតាមសេវាមន្ទីរពេទ្យដូចជា ផ្នែកវេជ្ជសាស្រ្ត ផ្នែកកុមារ ផ្នែករោគស្រ្តី ផ្នែកជំងឺមាត់ធ្មេញ និងផ្នែកត្រចៀក ច្រមុះ និងបំពង់ក។ នៅក្នុងជំនួបនោះដែរ ផលិតផលដែលត្រូវបានណែនាំបង្ហាញមានដូចជាថ្នាំ Kinafon, Gynomax, B-vit fort, Fervital, Kinal និង Panol។
ឱកាសដ៏សំខាន់នៃជំនួបនេះគឺកិច្ចប្រជុំជាមួយបុគ្គលិកពេទ្យផ្នែកត្រចៀក ច្រមុះ និងបំពង់ក ផ្នែកជំងឺមាត់ធ្មេញ និងផ្នែកវះកាត់នៅមន្ទីរពេទ្យតំបន់ នៃទីប្រជុំជន Sokodé។ នៅល្ងាចថ្ងៃទី២០ មីនា ឆ្នាំ២០២៥ លោក ADJOWOU Sénam អ្នកគ្រប់គ្រងភ្នាក់ងារចែកចាយឱសថ KALPHARMA បានណែនាំផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមទៅកាន់ភ្នាក់ងារសុខាភិបាលជាង៣០នាក់។
ជាមួយនឹងជោគជ័យនៅលើកនេះ ភ្នាក់ងារ KALPHARMA គ្រោងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយបែបនេះនៅតាមតំបន់ផ្សេងៗទៀតនៃប្រទេស ដើម្បីឈានទៅពង្រីកវត្តមានផលិតផលឱសថរបស់សហគ្រាសនៅទូទាំងប្រទេស៕